ព័ត៌មានអន្តរជាតិ
អាមេរិក កំពុងទាក់ទាញឥណ្ឌា ឲ្យចូលរួមជាមួយ NATO Plus ដែលនឹងប៉ះពាល់ដល់ស្វ័យភាព យុទ្ធសាស្ត្ររបស់ទីក្រុងញូវដេលី
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញប្រទេសឥណ្ឌា នៅមុនដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយប្រេសិតរបស់ខ្លួនប្រចាំប្រទេសឥណ្ឌា នាពេលថ្មីៗនេះបានសាទរទីក្រុងញូវដេលី ជា “សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់វ៉ាស៊ីនតោន” ហើយថាឥណ្ឌា គួរតែសម្រេចចិត្តថាតើត្រូវចូលរួមជាមួយណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ឬយ៉ាងណា។ លើសពីនេះ ទន្ទឹមនឹងការគូសបញ្ជាក់ពីតម្រូវការក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ អ្នកជំនាញបានឲ្យដឹងថា ការបំភាន់របស់សហរដ្ឋអាមេរិក...