តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងពិចារណារៀបចំកិច្ចចរចា ដែលពាក់ព័ន្ធនឹងមេដឹកនាំបរទេស និងការពារជាតិរបស់ពួកគេ នៅទីក្រុងតូក្យូនៅថ្ងៃទី២៨ ខែកក្កដា។ ប្រភពបានឲ្យដឹងថាថា ប្រទេសទាំងពីរក៏អាចកោះ ប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុម Quad ដែលរួមមានអូស្ត្រាលី និងឥណ្ឌាផងដែរនៅថ្ងៃបន្ទាប់។ ដំណើរការនឹងត្រូវបានបញ្ចប់ដោយអាស្រ័យលើកាលវិភាគរបស់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken។ វានឹងក្លាយជាកិច្ចចរចា “ពីរបូកពីរ” លើកដំបូងសម្រាប់ប្រទេសជប៉ុន...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន និងឥណ្ឌា នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមសមយុទ្ធ យន្តហោះចម្បាំងរួមគ្នាជាលើកដំបូង របស់ពួកគេនៅជិតទីក្រុងតូក្យូ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ របស់ពួកគេក្នុងការពង្រឹង ទំនាក់ទំនងការពារជាតិ ខណៈដែលពួកគេប្រឈមមុខនឹង អំណាចយោធា ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យោងតាមក្រសួងបានឱ្យដឹងថា យន្តហោះចម្បាំងធុន F-2 និង F-15 ៤គ្រឿង មកពីកងកម្លាំងស្វ័យការពារដែនអាកាស...
បរទេស៖ សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានការប្រឆាំង ក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាល ដែលបានអះអាងថា អាជ្ញាធរគួរតែផ្តោតការយកចិត្តទុកដាក់របស់ពួកគេ លើការថែទាំសុខភាព និងសេវាសង្គម ដោយសារប្រទេសជប៉ុនជាប្រទេស ដែលមានវ័យចំណាស់បំផុត នៅលើពិភពលោក ជាមួយនឹងចំនួនប្រជាជនធ្លាក់ចុះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា...
ភ្នំពេញ៖ អត្តពលិកហែលទឹកកម្ពុជា ២រូប បានដល់ថ្ងៃប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នាទីក្រុងតូក្យូ (Tokyo Olympic Games 2020) ហើយ នាវេលាម៉ោង ៥ល្ងាចនេះ (ម៉ោងនៅកម្ពុជា) ។ នេះបើតាមការចេញផ្សាយរបស់ Cambodia SEA GAMES 2023។ អត្តពលិកហែលទឹកកម្ពុជា ២រូបនេះមាន៖...
បរទេស៖ គិតត្រឹមថ្ងៃអង្គារ ទីក្រុងតូក្យូដែលជាម្ចាស់ផ្ទះ នៃព្រឹតិ្តការណ៍កីឡាអូឡាំពិក ត្រូវបានគេដឹងថា បានរកឃើញករណី ឆ្លងកូវីដថ្មីដល់ទៅ ២ ៨៤៨នាក់ហើយគិតចាប់តាំងតែពីថ្ងៃដែល ចាប់ផ្តើមដំបូងនៃកម្មវិធី។ សារព័ត៌មានក្នុងស្រុក បានចេញផ្សាយថាអជ្ញាធររបស់ ទីក្រុងបានព្រមាន និងស្នើសុំបន្ថែមចំនួនគ្រែពេទ្យបន្ថែមទៀត នៅក្នុងទីក្រុងដោយសារតែ ករណីឆ្លងកូវីដដោយពូជថ្មី Delta Variant នឹងមានចំនួនកាន់តែច្រើនឡើងជាមិនខាន។ គួរឲ្យដឹងដែរថា កន្លងមកជប៉ុនបានគេចខ្លួនរួចចេញ ពីស្ថានភាពឆ្លងយ៉ាងរង្គាលដូចជា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថារដ្ឋាភិបាលជប៉ុនបានប្រកាស សម្រេចចិត្តក្នុងការ ដកការប្រកាសអាសន្នចេញពីទីក្រុងចំនួន៩ ដែលក្នុងនោះរួមមានទាំងទីក្រុងតូក្យូផងដែរ។ គួរឲ្យដឹងដែរថាចាប់តាំងតែពីថ្ងៃទី២៥ខែ មេសា រហូតមកដល់ពេលបច្ចុប្បន្ននេះ ទីក្រុងតូក្យូ ទីក្រុងក្យូតូ ទីក្រុងហ្យូដូ និងក្រុងជាច្រើន ទៀតត្រូវបានរដ្ឋាភិបាលជប៉ុន បានប្រកាសដាក់ចូលក្នុងកម្រិតប្រកាស អាសន្នបន្ទាប់ពីករណីវិជ្ជមានកូវីដជាច្រើនបានវាយលុក។ តាមការត្រួតពិនិត្យកន្លងមករដ្ឋាភិបាលមាន បំណងក្នុងការដកការប្រកាសអាសន្ននេះតាំងតែពីថ្ងៃទី១១ ខែឧសភា មកម្ល៉េះប៉ុន្តែក្រោយ មកការសម្រេចចិត្តត្រូវបានពន្យាពេលរយៈពេល២ ដងបន្តបន្ទាប់គ្នាដែលក្នុងនោះ...