ព័ត៌មានអន្តរជាតិ
ព្រិលធ្លាក់ខ្លាំង បណ្ដាលមនុស្សជាង ១០០នាក់រងរបួស នៅទីក្រុងតូក្យូ
តូក្យូ៖ នាយកដ្ឋានពន្លត់អគ្គីភ័យ ទីក្រុងតូក្យូបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០៩ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុងតូក្យូរហូតដល់ព្រឹកថ្ងៃអង្គារ បន្ទាប់ពីមនុស្សជាច្រើនបានរអិល និងធ្លាក់ដោយសារតែការធ្លាក់ព្រិលយ៉ាងខ្លាំង នៅភាគខាងកើតប្រទេសជប៉ុន។ សេចក្តីរាយការណ៍បន្តថា អ្នករងរបួសត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យនៅម៉ោង ១០ព្រឹក មានអាយុពី ៤ឆ្នាំដល់ ៩២ឆ្នាំ ហើយគ្មានអ្នកណាម្នាក់ស្ថិតក្នុង ស្ថានភាពគំរាមកំហែងដល់អាយុជីវិតឡើយ ។ នៅក្នុងខេត្ត Kanagawa...