ព័ត៌មានអន្តរជាតិ
ពលរដ្ឋច្រើនរយនាក់ ចូលរួមតវ៉ាប្រឆាំងទៅនឹងជំនួយ សម្រាប់អ៊ុយក្រែន នៅក្នុងទីក្រុងប៊ែរឡាំង
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមបាតុកររាប់រយនាក់ បានដើរដង្ហែរក្បួនក្នុងរដ្ឋធានីប៊ែរឡាំង របស់អាល្លឺម៉ង់កាលពីថ្ងៃសៅរ៍ ដោយទាមទារឱ្យបញ្ឈប់ជំនួយយោធា សម្រាប់ទីក្រុងគៀវ និងវោហាសាស្ត្រប្រឆាំងរុស្ស៊ី ដោយលើកឡើងថា វាគឺជាកិច្ចការងារដ៏គ្រោះថ្នាក់។ ព្រឹត្តិការណ៍នេះបានកើតឡើង ក្រោយសេចក្តីថ្លែងការណ៍ធ្វើឡើង ដោយរដ្ឋាភិបាលអាល្លឺម៉ង់ នៅដើមសប្តាហ៍នេះទាក់ទងនឹង ការប្រើប្រាស់អាវុធដែលផ្តល់ ដោយលោកខាងលិចរបស់អ៊ុយក្រែនសម្រាប់ការវាយប្រហារ ជ្រៅនៅក្នុងប្រទេសរុស្ស៊ី។ វីដេអូពីបាតុកម្មបង្ហាញក្រុមបាតុករដែលដើរក្បួនពី Alexanderplatz ក្នុងក្រុងប៊ែរឡាំងដោយមានទង់ជាតិ និងបដាដែលសរសេរថាបញ្ឈប់សង្រ្គាម...