ម៉ូស្គូៈ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Alexander Grushko បានរិះគន់ការលើកឡើង របស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង អំពីសក្តានុពលនៃការដាក់ពង្រាយ កងទ័ពបារាំងទៅកាន់អ៊ុយក្រែនថា មិនអាចទទួលយកបាន ជាពិសេសចំពេលស្ថានការណ៍យោធា-នយោបាយតានតឹងនៅអឺរ៉ុប។ ក្រសួងការបរទេសរុស្ស៊ី បានធ្វើអត្ថាធិប្បាយម្តងហើយម្តងទៀត លើសេចក្តីថ្លែងការណ៍របស់ ប្រធានាធិបតីបារាំងនាពេលថ្មីៗនេះ អំពីការបញ្ជូនបុគ្គលិកយោធា ដែលអាចធ្វើទៅបានពីប្រទេសសមាជិកសម្ព័ន្ធមិត្ត ទៅកាន់តំបន់ប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានលើកឡើងថា “សេចក្តីថ្លែងការណ៍ទាំងនេះបង្ហាញពីការត្រៀមខ្លួន...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូន ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទីនេះ គឺជា “សញ្ញាច្បាស់លាស់នៃសកម្មភាពភេរវកដ្រូន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន បានលើកឡើងថា ក្រុងគៀវ បានជ្រើសរើសផ្លូវផ្សេង ពោលគឺព្យាយាមបំភិតបំភ័យរុស្ស៊ី និងពលរដ្ឋរបស់ខ្លួន និងវាយប្រហារអគារលំនៅដ្ឋានក្នុងស្រុក។...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ប្រមុខអគ្គសេនាធិការរុស្ស៊ី ឧត្តមសេនីយ៍កងទ័ព Valery Gerasimov ត្រូវបានតែងតាំងឱ្យដឹកនាំ ក្រុមកងកម្លាំងរួមរបស់ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ អតីតមេបញ្ជាការនៃប្រតិបត្តិការយោធា គឺឧត្តមសេនីយ៍កងទ័ព Sergey Surovikin ត្រូវបានតែងតាំងជាអនុប្រធាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម...
បរទេស៖ អ្នកបោះឆ្នោតដាណឺម៉ាក បានជ្រើសរើសចូលរួមពិធីសារ សន្តិសុខសមូហភាពរបស់សហភាពអឺរ៉ុប ដោយសំឡេងភាគច្រើននៅក្នុង អ្វីដែលនាយករដ្ឋមន្ត្រី លោកស្រី Mette Frederiksen ហៅថាជា “សញ្ញាច្បាស់លាស់” ដល់ទីក្រុងម៉ូស្គូបន្ទាប់ពីការវាយប្រហារ របស់ខ្លួនលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ការធ្វើប្រជាមតិដើម្បីលុបចោល គោលនយោបាយរយៈពេលជាច្រើនទសវត្សរ៍ ដើម្បីរក្សានៅខាងក្រៅប្លុក...