ព័ត៌មានអន្តរជាតិ
រុស្ស៊ី ចាប់ខ្លួនជនសង្ស័យ ៣នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងការ វាយប្រហារភេរវកម្មនៅទីក្រុងម៉ូស្គូ
ម៉ូស្គូ៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឃុំខ្លួនមនុស្ស ៣នាក់បន្ថែមទៀត ពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្ម នៅសាលប្រគុំតន្ត្រីដ៏សាហាវ នៅជាយក្រុងនៃទីក្រុងមូស្គូ។ FSB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ ទីក្រុង Yekaterinburg និង Omsk របស់រុស្ស៊ី។ ពួកគេរួមមានពលរដ្ឋរុស្ស៊ីម្នាក់ និងពលរដ្ឋបរទេសពីរនាក់មកពីអាស៊ីកណ្តាល។ ប្រភពបានឲ្យដឹងថា ជនជាប់ឃុំពីរនាក់បានផ្ទេរប្រាក់ សម្រាប់ការទិញអាវុធ និងរថយន្ត...