ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យ ក្រសួងការបរទេសចិនប្រកាសថា មន្រ្តីការទូតមួយរូបនៃ ស្ថានអគ្គកុងស៊ុលកាណាដា ប្រចាំនៅទីក្រុងសៀងហៃ ត្រូវចាត់ទុកជា “បុគ្គលមិនត្រូវបានស្វាគមន៍”
នៅថ្ងៃទី៩ ខែឧសភា រដ្ឋាភិបាលកាណាដាបានប្រកាសថា មន្រ្តីការទូតមួយរូបនៃស្ថានអគ្គកុងស៊ុលចិន ប្រចាំនៅទីក្រុងតូរ៉ុនតូជា “បុគ្គលមិនត្រូវបានស្វាគមន៍” ។ ប្រទេសចិនបានសម្តែងការថ្កោលទោស យ៉ាងខ្លាំងនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ ហើយបានលើកឡើងការ តវ៉ាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លា ចំពោះភាគីកាណាដារួចហើយ ។ សំដៅចំពោះទង្វើគ្មានហេតុផល របស់ប្រទេសកាណាដា ប្រទេសចិនបានសម្រេចចិត្តចាត់ វិធានការតបតវិញដោយចាត់ទុកលោកស្រី Jennifer Lalonde កុងស៊ុលនៃស្ថានអគ្គកុងស៊ុលកាណាដា ប្រចាំនៅទីក្រុងសៀងហៃជា...