ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល នឹងចូលរួមពិធីសន្តិភាពទីក្រុងហ៊ីរ៉ូស៊ីម៉ា ចំពេលមានការអំពាវនាវឲ្យមាន បទឈប់បាញ់នៅតំបន់ហ្គាហ្សា
តូក្យូ៖ ទីក្រុងហ៊ីរ៉ូស៊ីម៉ាភាគខាងលិចរបស់ប្រទេសជប៉ុន បានប្រកាសថា អ៊ីស្រាអែល បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការចូលរួម ក្នុងពិធីសន្តិភាពប្រចាំឆ្នាំនៅថ្ងៃទី០៦ ខែសីហា ដើម្បីរំលឹកដល់ការវាយប្រហារដោយ គ្រាប់បែកបរមាណូលើទីក្រុងនេះ ដោយនាំឱ្យចំនួនប្រទេស ដែលបានគ្រោងនឹងចូលរួមរហូតដល់កម្រិតខ្ពស់បំផុត ពោលគឺចំនួន ១១៥ប្រទេស ។ ការអញ្ជើញទៅកាន់អ៊ីស្រាអែល ដែលត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ រួមមានការអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់ចំពោះជម្លោះនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលបានទាក់ទាញការប្រឆាំង ពីអន្តរជាតិកាន់តែខ្លាំងឡើង។ យោងតាមទីក្រុងនេះបានឱ្យដឹងថា...