ព័ត៌មានអន្តរជាតិ
ស៊ីរី ចោទប្រកាន់ថា អ៊ីស្រាអ៊ែល គឺជាអ្នករៀបចំផែនការវាយប្រហារ អាកាសយានដ្ឋានទីក្រុងអាឡេប៉ូ
បរទេស៖ ក្រសួងការពារជាតិនៃ ប្រទេសស៊ីរីបាននិយាយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលបានធ្វើឱ្យអាកាសយានដ្ឋាន អន្តរជាតិអាឡេប៉ូសម្រេចចិត្តបិទប្រតិបត្តិការ ហើយបានចោទប្រកាន់ទៅលើរដ្ឋាភិបាល របស់លោក Benjamin Netanyahu ចំពោះការមិនគោរព ច្បាប់ និងបទដ្ឋានអន្តរជាតិ។ យោងតាមការដកស្រង់ព័ត៌មានដោយ RTបានឲ្យដឹងថានៅម៉ោងប្រហែល១១និង៣៥ យប់ថ្ងៃសៅរ៍ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាស ពីទិសដៅនៃសមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចនៃទីក្រុង Latakia សំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ...