ព័ត៌មានអន្តរជាតិ
មីស៊ីលមួយគ្រាប់ ហោះចូលទីក្រុងអេហ្ស៊ីប ក្បែរព្រំដែនអ៊ីស្រាអែល
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ហេតុការណ៍បាញ់គ្រាប់មីស៊ីលមិនស្គាល់អត្តសញ្ញាណ មួយគ្រាប់បានធ្លាក់ក្នុងទីក្រុងរមណីយដ្ឋានសមុទ្រក្រហមរបស់អេហ្ស៊ីប Taba ក្បែរព្រំដែនជាមួយអ៊ីស្រាអែល ដោយបានបំផ្លាញមន្ទីរពេទ្យមួយកន្លែង និងរបួសមនុស្សយ៉ាងតិច៦នាក់។ បណ្តាញព័ត៌មានក្នុងស្រុក Al Qahera របស់ប្រទេសអេហ្ស៊ីបបានរាយការណ៍ ដោយដកស្រង់ប្រភពផ្លូវការថា កាំជ្រួចមីស៊ីលនេះ បានវាយប្រហារទីតាំងពេទ្យកាលពីព្រឹកថ្ងៃសុក្រហើយជនរងគ្រោះ៥នាក់ត្រូវបានបញ្ជូនទៅព្យាបាលរបួសក្នុងកម្រិតស្រាលចំណែកអ្នកទី៦ត្រូវបានគេនិយាយថាមានសភាពធូរស្រាល។ កងកម្លាំងសន្តិសុខអេហ្ស៊ីប បានបើកការស៊ើបអង្កេតដើម្បីកំណត់ប្រភពដើមនៃការបាញ់មីស៊ីលនេះ ខណៈពេលដែលត្រូវបានគេរាយការណ៍ថារក្សា សិទ្ធិក្នុងការឆ្លើយតបនៅពេលត្រឹមត្រូវមកដល់ជាមុនសិន ។ យោងតាមកាសែត...