ព័ត៌មានអន្តរជាតិ
ក្រុមហាម៉ាសថា មនុស្សរាប់សិបនាក់ស្លាប់ និងជាង១០០នាក់ របួសដោយសារការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល មកលើក្បួនជម្លៀសខ្លួនរបស់ប្រជាជន
បរទេស៖ មនុស្សរាប់សិបនាក់ ដែលភាគច្រើនជាស្ត្រី និងកុមារបានរងរបួស និងស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល (IDF) លើក្បួនជម្លៀសខ្លួនចេញពីទីក្រុង ហ្គាហ្ស, នេះបើយោងតាមមន្ត្រីហាម៉ាស។ IDF មិនទាន់ឆ្លើយតបនឹងការចោទប្រកាន់នេះនៅឡើយទេ បន្ទាប់ពីបានបញ្ជាឲ្យមនុស្សជាង ១លាននាក់ចាកចេញពីតំបន់ភាគខាងជើងនៃតំបន់ «ដើម្បីសង្គ្រោះជីវិតរបស់ពួកគេ»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA...