ព័ត៌មានអន្តរជាតិ
ប្រមុខយូអិន ជំរុញឱ្យធ្វើសមាហរណកម្មឡើងវិញ នូវផលិតផលអាហារ និងជីពីអ៊ុយក្រែន រុស្ស៊ី ទៅក្នុងទីផ្សារពិភពលោក
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសុក្របានសង្កត់ធ្ងន់លើ សារៈសំខាន់នៃការរួមបញ្ចូលឡើងវិញ នូវផលិតផលអាហារ និងជីពីអ៊ុយក្រែន និងរុស្ស៊ីទៅក្នុងទីផ្សារពិភពលោក។ នៅក្នុងសារជាវីដេអូ សម្រាប់សន្និសីទថ្នាក់ រដ្ឋមន្ត្រីនៅទីក្រុងប៊ែកឡាំង ស្តីពីសន្តិសុខស្បៀងពិភពលោក លោក Guterres បានព្រមានថាគ្រោះទុរភិក្សជាច្រើន អាចត្រូវបានប្រកាសនៅឆ្នាំ២០២២ ហើយឆ្នាំ២០២៣ អាចកាន់តែអាក្រក់ទៅៗ។ ការចំណាយចម្បងសម្រាប់កសិករគឺជី និងថាមពល។...