ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់លើការ ចាប់ផ្តើមរបស់ប្រទេសជប៉ុន ជុំទីពីរនៃការបញ្ចោញទឹកកខ្វក់នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ខ្លួនបានចាប់ផ្តើមការបង្ហូរចេញ ទឹកកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាជុំទីពីរ ហើយគ្រោងនឹងបញ្ចេញទឹកចំនួន ៧,៨០០ តោនក្នុងរយៈពេល ១៧ថ្ងៃ។ ជាការឆ្លើយតប អ្នកនាំពាក្យចិនបានលើកឡើងថា ជំហររបស់ចិនលើការបណ្តេញចេញគឺស្រប និងច្បាស់លាស់។ យើងប្រឆាំងដាច់ខាត...
ប៉េកាំង៖ សកម្មជនបរិស្ថានម្នាក់នៅប្រទេសហ្សំបៀរ បានឲ្យដឹងថា ការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែររបស់ប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រ គួរតែត្រូវបានថ្កោលទោស ព្រោះវានឹងមានផលប៉ះពាល់អវិជ្ជមានមិនត្រឹមតែលើជីវិតសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់មនុស្សជាតិផងដែរ។ លោក Abel Kamfwa ស្ថាបនិកជំនាន់បៃតងហ្សំបៀរ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយបានឲ្យដឹងថា “សារធាតុគីមីដែលប្រទេសជប៉ុន បានបញ្ចេញទៅក្នុងមហាសមុទ្រ គឺមានគ្រោះថ្នាក់ដល់សត្វសមុទ្រ ហើយនៅទីបំផុតផលប៉ះពាល់នេះនឹងផ្លាស់ប្តូរពីប្រភេទសត្វសមុទ្រមកមនុស្សជាតិ និងប៉ះពាល់ដល់បរិស្ថាន”។ លោក Kamfwa បានប្រាប់កាសែតស៊ិនហួ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅទីក្រុងប៉េកាំងថា ប្រទេសចិន ទទូចយ៉ាងខ្លាំងដល់ប្រទេសជប៉ុន ឱ្យលុបចោលផែនការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ហើយបោះចោលវាដោយការទទួលខុសត្រូវ។ អ្នកនាំពាក្យ Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានថា ដោយមិនយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលជប៉ុន បានប្រកាសពីការសម្រេចចិត្តចាប់ផ្តើមបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រចាប់ពីថ្ងៃទី២៤ ខែសីហា។ លោកបានលើកឡើងថា “នេះជារឿងអាត្មានិយម និងគ្មានការទទួលខុសត្រូវ ព្រោះការបញ្ចេញនេះនឹងរីករាលដាលហានិភ័យនៃការបំពុលនុយក្លេអ៊ែរដល់ពិភពលោកទាំងមូល ហើយតាមរយៈការធ្វើដូច្នេះ...