បរទេស៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅអឺរ៉ុបកណ្តាលបានកើនឡើងដល់ ៨នាក់ហើយកាលពីថ្ងៃអាទិត្យ ខណៈដែលមនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ក្នុងសាធារណរដ្ឋឆេក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃដែលបណ្តាលឱ្យ ទឹកទន្លេហូរច្រាំងទន្លេនៅតំបន់ជាច្រើន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាបមួយដែលមានឈ្មោះថា Boris បានបង្កឲ្យមានភ្លៀងធ្លាក់ពីប្រទេសអូទ្រីស ទៅកាន់ប្រទេសរូម៉ានី ដែលនាំឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជិត ៣ទស្សវត្សរ៍...
កូឡាឡំាពួរ ៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា គ្រោះទឹកជំនន់ បានបង្ខំឱ្យមនុស្ស ចំនួន២.២៩៤នាក់ ផ្លាស់ទីលំនៅនៅរដ្ឋឆ្នេរសមុទ្រ ដែលស្ថិតនៅភាគខាងកើត នៃប្រទេស គឺរដ្ឋ Terengganu គិតត្រឹមម៉ោង៣រសៀលម៉ោងនៅក្នុងស្រុកកាលពីថ្ងៃអង្គារ ក្រោយពីមានភ្លៀងធ្លាក់ ចុះខ្លាំងជាបន្តបន្ទាប់ ។ នាយកដ្ឋានសុខុមាលភាព សង្គម...
វៀងច័ន្ទ៖ ការិយាល័យអាកាសធាតុនៃប្រទេសឡាវ បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់បោកបក់ម្តងម្កាលនឹងបន្តនៅទូទាំងប្រទេសឡាវ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ខណៈដែលរដូវភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលនាំមកនូវហានិភ័យបន្ថែមទៀតនៃទឹកជំនន់ និងការរអិលបាក់ដី។ យោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្រ កាលពីថ្ងៃពុធ បានឱ្យដឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត សម្រាប់ខេត្ត ហូផាន និងស៊ាងឃួង ខណៈដែលភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់បក់ខ្លាំង ទំនងជានៅផ្នែកខ្លះនៃខេត្តហ្លួងណាំថា បូកែវ ឧត្ដមសាយ លួងប្រាបាង និងសាយបូរី។...
បង់ក្លាដេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ ហៅកាត់ថា (IRC) បានឲ្យដឹងថា ខ្លួនបានជម្លៀសជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១៥.០០០នាក់ និងសមាជិកចំនួន៣០០.០០០នាក់នៃសហគមន៍មូលដ្ឋាននៅក្នុងស្រុក Cox’s Bazar នៃប្រទេសបង់ក្លាដេស ដែលរងគ្រោះដោយទឹកជំនន់ ។ គណៈកម្មាធិការ IRC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ រួមទាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន២នាក់ត្រូវបានគេរាយការណ៍មកថា...
ប៉េកាំង៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់ចំនួន១១នាក់បានស្លាប់ និង២៧នាក់កំពុងបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងដោយបានបោកបក់មកលើទីក្រុងប៉េកាំង ដោយបង្កជាគ្រោះជំនន់ទឹកភ្លៀងដែលបានជន់លិចផ្លូវ និងសង្កាត់ដែលលិចលង់ដោយល្បាប់ភក់ ។ព្យុះ Doksuri ដែលជាអតីតព្យុះទីហ្វុងដ៏ខ្លាំងក្លា បានបោកបក់ឆ្ពោះទៅភាគខាងជើងនៃប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រ នៅពេលគ្រាដែលព្យុះនេះបានវាយប្រហារខេត្ត Fujian ដែលស្ថិតនៅភាគខាងត្បូង បន្ទាប់ពីបានបោកបក់ជាលើកដំបូងឆ្លងកាត់ប្រទេសហ្វីលីពីន ។...
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋចំនួន ២៧៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។ លោកស្រីកិត្តិសង្គហបណ្ដិត បានពាំនាំនូវការផ្តាំផ្ញើរនូវ ការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទឹកជំនន់នៅក្នុងពេលថ្មីៗនេះ នៅក្នុងប្រទេសនេហ្ស៊ីរីយ៉ា បានបង្កទៅជាគ្រោះមហន្តរាយធម្មជាតិ ដ៏អាក្រក់បំផុតមួយ ខណៈដែលវាបានប៉ះពាល់ទៅដល់រដ្ឋជាច្រើននៅទូទាំងប្រទេសហើយ មនុស្សប្រមាណជាជាង ៦០០នាក់មកហើយ ដែលបានបាត់បង់ជីវិត។ ទឹកជំនន់លើកនេះត្រូវបាន គេចាត់ទុកថាជាទឹកជំនន់ដ៏អាក្រក់បំផុត សម្រាប់ប្រជាជាតិអាហ្វ្រិកមួយនេះ និងមិនធ្លាប់មានឡើយក្នុងរយៈពេល ជាងមួយទសវត្សចុងក្រោយនេះ ដោយក្នុងនោះមនុស្សប្រមាណជា ១,៣លាននាក់ទៀតកំពុងត្រូវបានជន្លៀសចេញពីផ្ទះសំបែង ហើយលំនៅដ្ឋានជាង ២០ម៉ឺនត្រូវបានបំផ្លាញ។...
បរទេស៖ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ព្យុះណូរុបានចាប់ផ្តើមចុះខ្សោយ និងធ្លាក់កម្រិតប៉ុន្តែពេលធ្វើដំណើរ ទៅដល់ប្រទេសឡាវ បានបង្កទៅជាទឹកជំនន់ នៅភាគខាងត្បូងនៃប្រទេស។ ទីភ្នាក់ងារគ្រប់គ្រងអាកាសធាតុ របស់ប្រទេសឡាវ កាលពីថ្ងៃពុធម្សិលមិញ ក៏បានចេញការព្រមានផងដែរថា នឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយនឹងទឹក ជំនន់នៅតាមតំបន់មួយចំនួនផងដែរ។ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ បានធ្វើការរាយការណ៍ថា ពលរដ្ឋជាច្រើនពាន់នាក់ ដែលត្រូវបានរងប៉ះពាល់ ដោយសារតែព្យុះហើយ ផ្ទះសំបែងប្រមាណជា ៣០០ ត្រូវបានបំផ្លាញនៅក្នុងខេត្ត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com និងការបញ្ជាក់ដោយលោកអភិបាលក្រុង Kentucky លោក Andy Beshear កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាគិតត្រឹមពេលនេះ មនុស្សប្រមាណជា៣០នាក់ បានបាត់បង់ជីវិតនិងរាប់រយនាក់ទៀត បន្តបាត់ខ្លួននៅឡើយដោយសារព្យុះភ្លៀងខ្លាំងបណ្តាទៅជាទឹកជំនន់។ លោកបន្តថា ចំនួននៃអ្នកស្លាប់អាចនឹង បន្តកើនឡើងខ្លាំងនៅក្នុងសប្តាហ៍នេះ ខណៈដែលជនរងគ្រោះ ជាច្រើននាក់ទៀតក្រៅពីចំនួន៣០នាក់ ដែលបានស្គាល់អត្តសញ្ញានោះ គឺមិនទាន់ត្រូវបានគេកំណត់ឃើញ អត្តសញ្ញាណនៅឡើយ។ នៅក្នុងតំបន់ទឹកភ្លើង...
ភ្នំពេញ៖ ក្នុងគ្រាមិនទាន់មាន គ្រោះទឹកជំនន់ជាលក្ខណៈទ្រង់ទ្រាយធំមក លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំអាជ្ញាធរត្រូវ ត្រៀមលក្ខណៈរួចជាស្រេចនូវឱសថ បរិក្ខាពេទ្យ ឬសេរ៉ូមប្រឆាំងពឹសពស់ សម្រាប់ជួយអន្ដរាគមន៍ នៅពេលមានគ្រោះទឹកជំនន់ អាចកើតឡើងជាយថាហេតុ ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ស្ដីពីការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២...