កម្សាន្ត
បញ្ចប់រឿងហើយ! អាជី អាម៉ី និងក្រុមសម្ដែងរឿងទុំទាវ ២០២១ ទាំងអស់ ធ្វើកិច្ចសន្យា៨ចំណុច មុខក្រសួងវប្បធម៌
ភ្នំពេញ៖ អាជី អាម៉ី និងក្រុមសម្ដែងរឿងទុំទាវ ២០២១ទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីនោះ បានធ្វើកិច្ចសន្យាចំនួន៨ចំណុចចំពោះមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីបញ្ចប់រឿង។ ក្រោយផ្ទុះការរិះគន់រឿងទុំទាវ២០២១ ពេញបណ្ដាញសង្គម កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតបន្ទាន់មួយដើម្បីកោះហៅម្ចាស់ Page Hokima និងអ្នកសំដែងរឿង ទុំទាវ២០២១ ទាំងអស់ឱ្យចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌...