ព័ត៌មានជាតិ
សម្ដេចធិបតី អនុញ្ញាតឲ្យទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលានេះ បានអនុញ្ញាតឲ្យលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕