ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ប្លង់កម្មសិទ្ធិ ជូនពលរដ្ឋជាង២០០គ្រួសារ ក្នុងសង្កាត់ទួលសង្កែទី២
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ជាង២០០គ្រួសារ នៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ក្រោយពីអាជ្ញាធរ បានធ្វើការដោះស្រាយវិវាទ រហូតជោគជ័យ និងឈានដល់ការធ្វើប្លង់ កម្មសិទ្ធិស្របច្បាប់រួចរាល់។ ពិធីប្រគល់ ទទួល វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន...