ព័ត៌មានជាតិ
រាជរដ្ឋាភិបាល៖ កុមារមួយចំនួនកំពុងរងគ្រោះ និងរងគ្រោះដោយឪពុក-ម្តាយ ធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោល
ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២០ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសារក្រើនរំលឹកថា ទោះបីជាជោគជ័យក្នុងការមើល ការខុសត្រូវលើកុមារពីសំណាក់ ភាគីពាក់ព័ន្ធយ៉ាងណាក៏ដោយ ប៉ុន្តែកុមារកម្ពុជាមួយចំនួន កំពុងស្ថិតក្នុងភាពរងគ្រោះ និងរងគ្រោះដោយសារតែឪពុក-ម្តាយ បានធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោលរយៈពេលយូរ ។ នៅថ្ងៃស្អែកទី១ មិថុនា គឺជាខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ១មិថុនា...