ស្វាយរៀង ៖ មានក្រុមឈ្មួញដឹកទំនិញគ្រឿងអេឡេចត្រូនិច គេចពន្ធលួចឆ្លងដែនទៅប្រទេសវៀតណាមតាមប្រឡាយទឹកនៃច្រករបៀងគោកតែក យ៉ាងរលូនដោយពុំមានរំខានដល់សមត្ថកិច្ចជំនាញឡើយ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ខែវិច្ឆិកា២០២២នៅចំណុចប្រឡាយទឹកជិតប៉ុស្ត៍នគបាលវរៈការពារព្រំដែនច្រករបៀងគោកតែក ស្ថិតនៅភូមិគោកតែកឃុំចន្រ្ទាស្រុកចន្រ្ទា។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ-3A-3253 ដឹកទំនិញគ្រឿងអេឡេចត្រូនិច ពេញទ្រុងសង្ស័យជាទំនិញគេចពន្ធ បានបើកបរមកផ្ទេរទំនិញ នៅចំណុចប្រឡាយទឹក ជិតច្រករបៀងគោកតែក ដោយផ្ទេរដាក់ក្នុងទូកស្មាច់ (ទូកម៉ាស៊ីនតឹកយ៉ាងជនជាតិវៀតណាម)ដឹកឆ្លងដែនចូលទៅប្រទេសវៀតណាមតាមផ្លូវទឹកយ៉ាងរលូនរៀងរាល់ថ្ងៃ ដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចអើពើឡើយ ។ ប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចថាគ្មានការទប់ស្កាត់ការដឹកទំនិញតាមរថយន្តធុនធំ ធ្ងន់ៗ នេះបង្កឲ្យខូចផ្លូវលំនៅជនបទ...
ស្វាយរៀង៖ មានរថយន្តដឹកទំនិញធុនយក្ស ៦គ្រឿង ដឹកទំនិញគេចពន្ធ «សង្ស័យគ្រឿងអេឡិចត្រូនិច» ត្រូវក្រុមឈ្មួញដឹកចេញតាមស្លាបស្តាំ នៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ ត្រង់ចំណុចប្រឡាយទាហ៊ាន ឆ្ពោះទៅប៉ុស្ត៍ព្រំដែនជប់ព្រីងចម្ងាយប្រមាណជាង ១,០០០ម៉ែត្រ (ទំនប់ប្រឡាយថ្មី) ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៌។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីរថយន្តធុនយក្ស ដឹកទំនិញគេចពន្ធឆ្លងដែន ទៅប្រទេសវៀតណាមនេះកើតឡើង នៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៧ ខែមេសា ២០២២...