ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន និងមន្ត្រីការទូតជាន់ខ្ពស់ សហភាពអឺរ៉ុប ពិភាក្សាគ្នា ពីភាពអាចទៅរួច នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ុយក្រែន លោក Dmytro Kuleba បានជួបគ្នាជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពន្លឿនការងារលើការដាក់កំហឹតសេដ្ឋកិច្ចជាក់លាក់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី ប្រសិនបើទីក្រុងមូស្គធ្វើការឈ្លានពានថ្មីណាមួយ។ ប្រទេសអ៊ុយក្រែននិងសម្ពន្ធមិត្តយោធាណាតូ នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភស្តីពីសកម្មភាពទ័ពរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែនក្នុងឆ្នាំនេះ បង្កឲ្យមានការភ័យព្រួយថា ជម្លោះដែលកំពុងឆេះក្តៅនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត អាចនឹងផ្ទុះជាសង្គ្រាមដោយចំហ រវាងប្រទេសជិតខាងទាំងពីរ។ នៅក្នុងសារធ្វីតធ័រមួយ...