ទ្រីប៉ូលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សចំនួន៥៥នាក់បានស្លាប់ និង១២៦នាក់រងរបួស នៅក្នុងពេលរប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលី នៃប្រទេសលីប៊ី ដែលបានចាប់ផ្តើមកើតឡើងកាលពីថ្ងៃចន្ទ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះរួមមានជនស៊ីវិល និងបុគ្គលិកសន្តិសុខ ខណៈសាកសពជាច្រើននៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ការប៉ះទង្គិចគ្នាដោយអំពើហឹង្សាបានផ្ទុះឡើងនៅក្នុងផ្នែកខ្លះនៃទីក្រុងទ្រីប៉ូលី កាលពីថ្ងៃចន្ទរវាងកងពលតូចលេខ444 និងកងកម្លាំងពិសេសការពារ ដែលហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការចាប់ខ្លួនមេបញ្ជាការកងពលតូច...
បរទេស៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលី របស់ប្រទេសលីប៊ីកាលពីយប់ថ្ងៃសៅរ៍។ ចាប់តាំងពីពេលនោះមក ទីក្រុងនេះត្រូវបានហ៊ុមព័ទ្ធដោយអំពើហឹង្សា នេះបើយោងតាមសាក្សីដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសុខាភិបាលលីប៊ី មានមូលដ្ឋាននៅក្រុងទ្រីប៉ូលីបាននិយាយថា អំពើហិង្សាបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៣នាក់ ដោយហៅតួលេខនេះថាជា «តួលេខបឋម»។ គេក៏មិនច្បាស់ដែរថាតើអ្នកដែលស្លាប់នោះជាយុទ្ធជន ឬជនស៊ីវិល នោះដែរ។ ក្រសួងបានបន្ថែមថា...