ព័ត៌មានជាតិ
ក្រសួងធនធានទឹក អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈមានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យទ្វារទឹក នៃអាងទឹកអន្លង់ជ្រៃ រលាស់
ភ្នំពេញ ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានប្រកាសអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយ ដងស្ទឹងក្រាំងពន្លៃ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ។ ការអំពាវនាវ របស់មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងបែបនេះ ធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនផ្នែកខាងលើ ដែលធ្វើឲ្យទ្វារទឹក នៃអាងទឹកអន្លង់ជ្រៃត្រូវបាន រលាស់បើកដោយខ្លួនឯង (Automatic) ដើម្បីបន្ថយបរិមាណទឹកក្នុងអាងទឹក ។ តាមរយៈសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាព...