ព័ត៌មានអន្តរជាតិ
ធនាគារកណ្តាលអាមេរិក អនុម័តការដំឡើង អត្រាការប្រាក់លើកទី១០ ចំពេលមានហានិភ័យ នៃវិបត្តិសេដ្ឋកិច្ច
វ៉ាស៊ីនតោន៖ ធនាគារកណ្តាលអាមេរិក បានអនុវត្តការដំឡើងអត្រាការប្រាក់លើកទី១០ ក្នុងរយៈពេលប្រហែលមួយឆ្នាំ ដោយបង្ហាញពីការផ្អាក ដែលអាចកើតមាននៅក្នុងវដ្តនៃការរឹតបន្តឹង ដ៏ខ្លាំងក្លារបស់ខ្លួនចំពេល អតិផរណានៅតែកើនឡើង ភាពចលាចលផ្នែកធនាគារ និងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើនឡើង។ នៅក្នុងការសម្រេចចិត្ត ដែលរំពឹងទុកយ៉ាងទូលំទូលាយ ធនាគារកណ្តាលបានបង្កើនអត្រាការប្រាក់ ០,២៥ ភាគរយដោយនាំយកអត្រា មូលនិធិសហព័ន្ធទៅជួរគោលដៅថ្មីពី ៥ ទៅ ៥,២៥ភាគរយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីកាត់បន្ថយអតិផរណា...