អត្ថបទ
ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ជា ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុត នៅកម្ពុជា ប្រចាំឆ្នាំ2023ដោយពានរង្វាន់ អន្តរជាតិដ៏មានកិត្យានុភាពចំនួនបី
[រាជធានីភ្នំពេញ ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2023] ធនាគារ ព្រីនស៍ ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ដោយពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួនបីសម្រាប់អភិបាលកិច្ចសាជីវកម្មដ៏តឹងរឹងរបស់ខ្លួន ដែលត្រូវបានប្រសិទ្ធនាមជា ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ2023 ដោយទស្សនាវដ្តីGlobal Finance & Banking ទស្សនាវដ្តីInternational Finance និងទស្សនាវដ្តីWorld Economic។ ពានរង្វាន់ទាំងបីនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃអភិបាលកិច្ចសាជីវកម្មក្នុងគណនេយ្យភាព...