ព័ត៌មានជាតិ
ក្រសួងធម្មការ ហាមយកពុទ្ធដីកាទៅកំប្លុកកប្លែង ធម៌រ៉ែប ឬជេរប្រមាថ
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានហាមបុគ្គលមួយចំនួនយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។ ការហាមរបស់ក្រសួងនេះ បន្ទាប់ពីក្រសួងមើលឃើញថា នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និង ប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ។...