ព័ត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប កើនឡើងលើសពី១៥.៥០០នាក់ហើយ
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលាមកដល់ពេលនេះបានកើនឡើងដល់ ១៥.៥២៣នាក់ហើយ ។លោក Ashraf al-Qidra អ្នកនាំពាក្យក្រសួង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនអ្នករងរបួសប៉ាឡេស្ទីនបានកើនឡើងលើសពី៤១.០០០នាក់ ស្របពេលមានការដួលរលំនៃសេវាថែទាំសុខភាពផងដែរ ។ លោក Al-Qidra បានបញ្ជាក់ថា...