ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃនៅព្រឹកថ្ងៃ១៦ កញ្ញា នេះបានជួបប្រជុំគ្នានៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ព្រមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះ នគរបាលជាតិកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរពិភាក្សាគ្នាពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា បានសហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់កំណត់បាន និងឃាត់ខ្លួនមុខសញ្ញាស្រ្តី៤នាក់ជាជនជាតិថៃ កំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារ នៅខេត្តសាមុតប្រកាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយមានមនុស្សស្លាប់ចំនួន ៣នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១១ កញ្ញានេះ បានឲ្យដឹងថា ក្រោមបទបញ្ជានាយឧត្តមសេនីយ៍...