ព័ត៌មានជាតិ
មេប៉ូលិសភ្នំពេញ ប្រកាសអនុវត្តន៍ច្បាប់លេីអធិការរងនគរបាលខណ្ឌចំការមន ប្រើហិង្សាដាក់ពលរដ្ឋ
ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងអនុវត្តន៍តាមច្បាប់ ចំពោះអធិការរងនគរបាលខណ្ឌចំការមនម្នាក់ដែលបានឃាត់រថយន្ត និងប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្ត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កាលពីវេលាម៉ោងជាង១ យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ សីហា...