ព័ត៌មានជាតិ
នគរបាលអូស្ត្រាលី សន្យាបន្តពង្រឹងពង្រីកកិច្ចសហការ ជាមួយនគរបាលជាតិកម្ពុជា ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត
ភ្នំពេញ៖ នគរបាលសហព័ន្ធអូស្រ្តាលី បានសន្យាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ។ ការសន្យានេះធ្វើឡើងក្នុងឱកាសលោក អែនធើនី មឹកក្វាយ នាយនគរបាលជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូស្រ្តាលី អមស្ថានទូតប្រចាំកម្ពុជាចប់អាណត្តិ និងលោកស្រី រ៉េសល ប៊ល នាយនគរបាលជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូស្រ្តាលី អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាថ្មី ចូលជួបសម្តែងការគួរសម និងជម្រាបលានាយឧត្តមសេនីយ៍...