ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីចិន អវត្ដមានក្នុងព្រឹត្តិការណ៍ សារព័ត៌មានសភាជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩៣មក
ប៉េកាំង៖ អ្នកនាំពាក្យសភាចិនបានឲ្យដឹងដា នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង នឹងមិនធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពី សម័យប្រជុំប្រចាំឆ្នាំរបស់ សភាបិទនៅសប្តាហ៍ក្រោយនេះ ដោយបានបំបែកទម្លាប់តាំងពីឆ្នាំ១៩៩៣ និងធ្វើឱ្យមានការព្រួយបារម្ភអំពីភាពស្រអាប់ នៃគោលនយោបាយរបស់ប្រទេស។ លោក លី ដែលបានឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីក្នុងអំឡុងពេលសម័យ ប្រជុំសភាប្រជាជនជាតិកាលពីឆ្នាំមុននឹង រំលងសន្និសីទសារព័ត៌មាន នៅចុងបញ្ចប់នៃកិច្ចប្រជុំសភាប្រចាំឆ្នាំ សម្រាប់រយៈពេលដែលនៅសល់នៃអាណត្តិរយៈពេល ៥ ឆ្នាំរបស់គាត់រហូតដល់ឆ្នាំ២០១៨ លុះត្រាតែមានកាលៈទេសៈពិសេស។...