ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីថ្មីជប៉ុន គ្រោងជួបសន្ទនាគ្នាតាមទូរស័ព្ទលើកដំបូងជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍
តូក្យូ៖ យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលមួយបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនថ្មីលោកស្រី Sanae Takaichi កំពុងរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ថ្ងៃសៅរ៍។ មេដឹកនាំទាំងពីរ ដែលមិនទាន់បានទាក់ទងដោយផ្ទាល់ចាប់តាំងពីលោកស្រី Takaichi បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុនកាលពីថ្ងៃអង្គារ ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក មុនពេលដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសជប៉ុននៅសប្តាហ៍ក្រោយ។ យោងតាមប្រភពព័ត៌មាន ពួកគេក៏ទំនងជានឹងពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ រួមទាំងការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅក្នុងតំបន់ និងការបាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់របស់កូរ៉េខាងជើង...