បរទេស៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក ស្រែថា ថាវីនស៊ីន បាននិយាយថា លោកមានទំនុកចិត្តថា សមាជិកសភាក្នុងបញ្ជីរបស់គណបក្សភឿថៃ លោក ស៊ូទីន ខ្លាំងសាង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជារដ្ឋមន្ត្រីការពារជាតិបន្ទាប់។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះត្រូវបានគេមើលឃើញថា ជាការបញ្ជាក់យល់ព្រមដោយពុំប្រកាស ដែលតំណែងការពារជាតិនឹងបានទៅលើ សមាជិកសភាជើងចាស់របស់គណបក្ស...
បាងកក៖ កាលពីថ្ងៃពុធម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃឡង់ដ៏ បានចូលកាន់តំណែងដោយមានការឯកភាពពីព្រះមហាក្សត្រ ដោយដឹកនាំក្រុមចម្រុះដែលមានភាពចម្រូងចម្រាស រួមទាំងគណបក្សគាំទ្រដោយរបបយោធា ដែលមានទំនាក់ទំនងជាមួយអតីតអ្នកធ្វើរដ្ឋប្រហារកាលពីពេលកន្លងមកផងដែរ ។ ការតែងតាំងអតីតមហាសេដ្ឋីអចលនទ្រព្យលោក Srettha Thavisin មកពីគណបក្សភឿថៃ ដែលជាប់ពាក់ព័ន្ធជាយូរមកហើយជាមួយមហាសេដ្ឋីអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ចប់ភាពជាប់គាំងខាងផ្នែកនយោបាយជាច្រើនខែក្រោយពីការបោះឆ្នោតសកលកាលពីខែឧសភា ។ លោកត្រូវបានបញ្ជាក់ដោយការបោះឆ្នោតសភាកាលពីថ្ងៃអង្គារ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីលោក ថាក់ស៊ីន បានធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រថៃឡង់ដ៏ វិញពីការនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារភ្លាមៗលើសំណុំរឿងពុករលួយ...