ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន ចោទអ៊ីស្រាអែលថា បានប្រែក្លាយតំបន់ហ្គាហ្សា ទៅជាកន្លែងមិនអាចរស់នៅបាន
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានឲ្យដឹងថា អ៊ីស្រាអែលកំពុងស្វែងរកការប្រែក្លាយតំបន់ហ្គាហ្សាស្ទ្រីប ទៅជា “កន្លែងដែលមិនអាចរស់បាន” ដោយមានបំណងបង្ខំឱ្យប្រជាជនហ្គាហ្សា ផ្លាស់ទីលំនៅចេញពីទឹកដីរបស់ពួកគេ។ លោក Ishtaye បានឲ្យដឹងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា “ផែនការផ្លាស់ទីលំនៅនៅតែស្ថិតនៅលើតុរបស់អ៊ីស្រាអែល ប៉ុន្តែគ្មានកន្លែងសម្រាប់យើង ក្រៅពីស្រុកកំណើត និងទឹកដីរបស់យើងនោះទេ”។ លោកបានលើកឡើងថា “មានការអត់ឃ្លានដោយចេតនា នៅគ្រប់ទីកន្លែងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅភាគខាងជើង”...