បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានព្រមានថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល អាចអូសប្រទេសនេះចូលទៅក្នុង សង្រ្គាមថ្មីពោលគឺ បន្ទាប់ពីការវាយប្រហារយ៉ាងសាហាវ ទៅលើទីក្រុងនានានៅភាគខាងត្បូង។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ នៅលើគេហទំព័រផ្លូវការរបស់គាត់កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រី បានព្រមានអំពីប្រតិបត្តិការយោធាជាថ្មី នៅព្រំដែនភាគខាងត្បូង និងដោយសារតែហានិភ័យដែលពួកគេ បានអូសប្រទេសចូលទៅក្នុងសង្រ្គាមថ្មីមួយដែល នឹងនាំមកនូវភាពលំបាកដល់ប្រទេសលីបង់ និងប្រជាជនលីបង់។...
ប៉េរ៉ូត៖ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីលីបង់។ លោក Mikati បានលើកឡើងថា “សហគមន៍អន្តរជាតិ ត្រូវតែបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ចំពោះការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងភាគខាងត្បូងលីបង់” ដោយលើកឡើងពីការខូចខាត ដែលការវាយប្រហារបានធ្វើ ចំពោះប្រជាជន និងសេដ្ឋកិច្ចរបស់ខ្លួន។ លោកថា...