ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីលីប៊ី បញ្ចេញសារប្រឆាំងនឹង ការរំលោភបំពានផ្នែកយោធា និងការបែកបាក់នៅក្នុងប្រទេស
ទ្រីប៉ូលី៖ នាយករដ្ឋមន្ត្រីលីប៊ី លោក Abdul-Hamid Dbeibah បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក នឹងឈរប្រឆាំងនឹង “នរណាម្នាក់ដែលព្យាយាមបន្ត ការរំលោភបំពានយោធា និងពង្រឹងការបែងចែក” នៅក្នុងប្រទេស។ លោក Dbeibah បានធ្វើការកត់សម្គាល់ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៃមហាវិទ្យាល័យ និងសាលាយោធាក្នុងរដ្ឋធានីទ្រីប៉ូលី នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Dbeibah បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយថា...