ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីហុងគ្រី៖ អ៊ុយក្រែន មិនទាន់ត្រៀមខ្លួន សម្រាប់ការចរចាសមាជិកភាព ជាមួយសហភាពអឺរ៉ុប
ប៊ូដាប៊ែស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឲ្យដឹងថា អ៊ុយក្រែនមិនទាន់ត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាសមាជិកភាព ជាមួយសហភាពអឺរ៉ុប នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា ការចូលជាសមាជិកយ៉ាងឆាប់រហ័សរបស់ខ្លួន ទៅកាន់ប្លុកនេះនឹងមានផលវិបាក ដែលមិនអាចទាយទុកជាមុនបាន ដែលមិនបម្រើផលប្រយោជន៍នៃប្រទេសហុងគ្រី ឬសហភាពអឺរ៉ុប។ សមាជិកភាពសហភាពអឺរ៉ុប “មិនមែនជាចំណងជើង ដែលអាចត្រូវបានបរិច្ចាគនោះទេ វាមានលក្ខខណ្ឌថេរ”...