សៀមរាប៖ ដើម្បីលុបបំបាត់ភាពស្មុគស្មាញ ដល់ភ្ញៀវទេសចរណ៍ ដែលចង់មកទស្សនានៅកម្ពុជា ហើយត្រូវបំពេញបែបបទផ្សេងៗនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យលុបគោលការណ៍ ដែលកំណត់ថា ភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាកម្ពុជា ត្រូវសម្រាកមួយយប់។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃ១៨ កក្កដា សម្តេចធិបតីគូសបញ្ជាក់ថា «ខ្ញុំឲ្យលុបគោលការណ៍មួយចំនួន ដែលមានតាំងពីឆ្នាំ១៩៩៨...
ភ្នំពេញ៖ ក្នុងវេទិកាធុរកិច្ចកម្ពុជា និងកូរ៉េដែលមានតំណាងក្រុមហ៊ុន១៩៨ ចូលរួម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងប្រាប់អ្នកវិនិយោគកូរ៉េថា កម្ពុជាមានកម្លាំងពលកម្មជំនាញ ដែលមានភាពបត់បែនខ្ពស់ក្នុងទីផ្សារ ដើម្បីបម្រើឱ្យសង្វាក់ផលិតកម្មជូនអ្នកវិនិយោគ។ សម្តេចបានគូសបញ្ជាក់ថា “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជន ១.៥លាននាក់ នឹងបង្កើតឱ្យមានកម្លាំងពលកម្ម ដែលមានជំនាញប្រកបដោយភាពបត់បែន នៅក្នុងទីផ្សារការងារ។...
ភ្នំពេញ៖ បន្ទាប់ពីមានការលើកឡើងនូវ គំនិតអវិជ្ជមានចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ជុំវិញសកម្មភាពការចង្អុលបង្ហាញ តម្រង់ទិសដល់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលថា សម្តេចលូកដៃលើការងារអ្នកដទៃនោះ ត្រូវបានសម្តេចប្រាប់វិញថា បើធ្វើនាយករដ្ឋមន្ត្រី មិនមានសិទ្ធិណែនាំ ក្រសួងស្ថាប័ន ក្រោមឱវាទ ឲ្យដាក់ទិសដៅការងារនោះ តើឲ្យធ្វើនាយករដ្ឋមន្ត្រីធ្វើអ្វី?។ ក្នុងពិធីប្រកាសជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣ នាថ្ងៃ២២...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មី នូវការចង់បានឲ្យវិស័យឯកជនចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ។ នៅក្នុងឱកាស អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី បានលើកឡើងថា “កិច្ចការសំខាន់...