ព័ត៌មានអន្តរជាតិ
Breaking News: នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ ប្រកាសកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត និងតម្លៃអគ្គិសនី
បាងកក៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក ស្រែថា ថាវីស៊ីន បាននិយាយថា លោករំពឹងថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងប្រកាសកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត និងអគ្គិសនី ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់ខ្លួន។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា បាននិយាយបែបនេះទៅកាន់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលជិតផុតអាណត្តិគឺលោក Supattanapong...