ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន ជំរុញឲ្យអាមេរិក ចាត់វិធានការចាំបាច់ ដើម្បីការពារដំណោះស្រាយរដ្ឋពីរ
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានជំរុញឱ្យសហរដ្ឋអាមេរិក ចាត់វិធានការម៉ឺងម៉ាត់ ដើម្បីការពារដំណោះស្រាយរដ្ឋពីរ និងទទួលស្គាល់ការបង្កើត រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ លោក Ishtaye បានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយ Barbara Leaf ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការជិតបូព៌ា នៅក្រសួងការបរទេសសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ។ លោកបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន...