អត្ថបទ
នាយក ITI ថា៖ ជំនាញចំនួន១២ ដែលសាលាដាក់ក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជាតម្រូវការខ្ពស់ពីវិស័យឯកជន
ភ្នំពេញ៖លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា វិទ្យាស្ថានរបស់លោកបានជ្រើសរើសជំនាញចំនួន១២ ដែលសុទ្ធសឹងតែជំនាញត្រូវបានសិក្សា និងពិភាក្សាយ៉ាងល្អិតល្អន់ជាមួយបណ្តាវិស័យឯកជនដែលជាដៃគូរបស់វិទ្យាស្ថានមុនដាក់ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់។ លោកបន្តថា ជំនាញចំនួន ១២ នោះមានដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការផ្សារលោហៈដោយធ្នូ ការផ្សារអគ្គិសនី ការផ្សារដោយឧស្ម័ន ការបន្ស៊ីលោហៈ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន...