ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានណែនាំដល់កងកម្លាំងទាំងអស់ ពិសេសកម្លាំងនគរបាលត្រូវយកចិត្តទុកដាក់ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់តាមដងផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍។ ការលេីកឡេីងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញចុះពិនិត្យដោយផ្ទាល់ការរៀបចំសន្ដិសុខ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមចំណែក ក្នុងការបង្ការគ្រោះអគ្គិភ័យ ដោយត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវផ្សព្វផ្សាយអប់រំពលរដ្ឋ និងគោលដៅងាយរងហានិភ័យ ដោយគ្រោះថ្នាក់អគ្គិភ័យ។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចំណាយថវិកាសាងសង់ និងបំពាក់បច្ចេកវិទ្យាប្រព័ន្ធទិន្នន័យព័ត៌មាន សរុបជាង៣លានដុល្លារ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងណែនាំដល់អ្នកបើកបរ ផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ដើម្បីកុំឲ្យមានការ ជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទាំងអស់នេះ ពីព្រោះជាអំពើខុសច្បាប់។ ក្នុងពិធីសំណេះសំណាលជាមួយ អ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារ ព្រមទាំងផ្តល់ប័ណ្ណថ្លែងអំណរគុណ និងមួកសុវត្ថិភាពជាអនុស្សាវរីយ៍ នាថ្ងៃទី១៨ ខែកញ្ញា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងបញ្ជាក់ថា ការងារការពារសុវត្ថិភាព សន្តិសុខជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគគិន និងមន្ត្រីស្ថានទូត គឺជាការងារអាទិភាព របស់នគរបាលជាតិកម្ពុជា ។ ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងក្នុងជំនួបជាមួយលោកស្រី Flerida Ann Camille P. Mayo...
ភ្នំពេញ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ មានការទទួលខុសត្រូវខ្ពស់ ទៅលើការបែងចែកវេនប្រចាំការ ដើម្បីត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ ដែលអាចកើតមានឡើងជាយថាហេតុ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កងកម្លាំងនគរបាលចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន៣អង្គភាព រួមមាន ៖ នាយកដ្ឋាននគរបាលការពារ អង្គភាពអន្តរាគមន៍ និងអង្គភាពតម្រួតបទបញ្ជា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំកម្លាំងសមត្ថកិច្ច ត្រូវក្តាប់ឱ្យបានសភាពការណ៍ កុំឱ្យមានការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ រហូតក្លាយទៅជាតំបន់អបគមន៍។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងណែនាំស្តីពីការងារបុគ្គលិក នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្រេចប្រគល់ភារកិច្ច ជូនលោកឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ៕
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានព្រមានដកមន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាល ក្នុងករណីបញ្ជាក់ទីលំនៅឋានរបស់ប្រជាពលរដ្ឋ តែផ្ដេសផ្ដាស ធ្វើឲ្យពិបាកក្នុងការស្រាវជ្រាវ នៅពេលមានរឿងអ្វីកើតឡើង។ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើកាណាដា ជួយលើបណ្តុះបណ្តាល ផ្លាស់ប្តូរព័ត៌មានដល់នគរបាលកម្ពុជា ជាពិសេសជំនាញឆ្លើយតបទៅនិងបទល្មើសដែលកំពុងមាននិន្នាការកើនឡើង។ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងបែបនេះនាឱកាសអនុញ្ញាតឲ្យ លោកស្រី ជេនីលី ខេននីងឡឺ មន្រ្តីទំនាក់ទំនងនៃកងរាជតម្រួតកាណាដា ប្រចាំនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ និងលោក ថូម៉ាស់...
ភ្នំពេញ ៖ ដើម្បីធានាដល់សុខសន្ដិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យអាជ្ញាធរ បន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ កុំឱ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា ហើយត្រូវបង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍...