ព័ត៌មានអន្តរជាតិ
ក្រុមឧទ្ទាមហួធី ប្រើប្រាស់នាវាគ្មានមនុស្សបើកក្រោមទឹកជាលើកដំបូង ក្នុងការវាយប្រហារ នៅសមុទ្រក្រហម
បរទេស៖ ក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន បានប៉ុនប៉ងប្រើប្រាស់កប៉ាល់គ្មានមនុស្សបើកធុនតូច ជាលើកដំបូង ប៉ុន្តែ វាត្រូវបានបំផ្លាញនៅក្នុងការវាយប្រហាររបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍។ នេះបើតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានអះអាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា CENTCOM បានប្រកាសនៅលើ X (អតីត Twitter)...