ព័ត៌មានអន្តរជាតិ
នាវាចម្បាំងរបស់បារាំង ត្រូវយន្តហោះគ្មានមនុស្សបើក ហោះចេញពីប្រទេសយេម៉ែន វាយប្រហារ នៅសមុទ្រក្រហម
បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា យោធាបារាំងបានវាយបកដោយជោគជ័យ នូវការវាយប្រហារលើនាវាចម្បាំងបំពាក់មីស៊ីលរបស់ខ្លួននៅក្នុងសមុទ្រក្រហម។ យោធាបានកត់សម្គាល់ឃើញថា ការប៉ុនប៉ងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ចេញពីតំបន់ដែលគ្រប់គ្រងដោយពួក ហួធី នៅប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់សមាជិកសភាក្នុងព្រឹទ្ធសភាបារាំងកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធលោក Sebastien Lecornu បានផ្តល់ព័ត៌មានថ្មីៗអំពីការវាយប្រហារដែលបរាជ័យកាលពីចុងសប្តាហ៍មុន ដោយបញ្ជាក់ថា យន្តហោះអរិភាពទាំងអស់ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់បែកនាំផ្លូវ។ លោកបាននិយាយថា...