ព័ត៌មានអន្តរជាតិ
នាវាចម្បាំងអាល្លឺម៉ង់ ច្រឡំបាញ់ប្រហារទៅលើយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅសមុទ្រក្រហម
បរទេស៖ ក្រសួងការពារជាតិអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃពុធថា នាវាចម្បាំងអាល្លឺម៉ង់ Hessen ដែលត្រូវបានដាក់ពង្រាយទៅសមុទ្រក្រហមជាផ្នែកមួយនៃបេសកកម្មរបស់សហភាពអឺរ៉ុប បានមានការភាន់ច្រឡំដោយបានបាញ់លើយន្តហោះគ្មានមនុស្សបើករបស់អាមេរិកកាលពីដើមសប្តាហ៍នេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កន្លងមក ទីក្រុងប៊ែកឡាំង បានបង្ហាញពីការជាប់ពាក់ព័ន្ធដ៏ជោគជ័យលើកដំបូងរបស់នាវាចម្បាំង Hessen ដែលក្នុងនោះ នាវាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ក្រុមឧទ្ទាមហួធី ចំនួនពីរគ្រឿងក្នុងរយៈពេល ១៥នាទី កាលពីថ្ងៃអង្គារ។...