ព័ត៌មានអន្តរជាតិ
នាវាចម្បាំង ជួរមុខរបស់អង់គ្លេស ខកខានចូលរួមសមយុទ្ធយោធា ជាមួយនឹងណាតូ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាវាផ្ទុកយន្តហោះ Royal Navy HMS Queen Elizabeth នឹងបានត្រឹមខកខានចូលរួមសមយុទ្ធយោធារបស់អង្គការណាតូដែលជាសមយុទ្ធដ៏សំខាន់នាពេលខាងមុខ។ តាមផែនការនាវាផ្ទុកយន្តហោះដ៏ធំនេះ នឹងត្រូវដឹកនាំគេក្នុងសមយុទ្ធនេះផងដែរប៉ុន្តែបែរជាខកខានទៅវិញ បន្ទាប់ពីទទួលរងនូវបញ្ហា ដែលមិនបានរំពឹងទុកនៅក្នុងផ្នែកមួយ នៃ ស្លាបចក្ររបស់ខ្លួនបន្តិចប៉ុណ្ណោះ មុនពេលការចាកចេញដែលបានគ្រោងទុក។ ការអាប់ដេតនេះត្រូវបានប្រកាសដោយកងកម្លាំងកងទ័ពជើងទឹកអង់គ្លេស Royal Navy កាលពីថ្ងៃអាទិត្យ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអង់គ្លេសនឹងបញ្ជូននាវាត្រកូលជាមួយគ្នាជាមួយនឹងនាវាផ្ទុកយន្តហោះ...