ព័ត៌មានជាតិ
ក្រសួងការពារជាតិ ៖ នាវាចិន២គ្រឿង ចូលចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីបណ្តុះបណ្តាល បច្ចេកទេសដល់កងទ័ពជើងទឹកកម្ពុជា
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នាវារបស់ចិនចំនួន ២គ្រឿង បានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ក្នុងគោលបំណងបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា និងតេស្តកំពង់ផែ ដែលចិនជួយកសាងតែប៉ុណ្ណោះ។ នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន ២គ្រឿង ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយពួកគេបានចោទប្រកាន់ថា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា...