តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) បានរឹបអូសកប៉ាល់ដឹកប្រេងរត់ពន្ធជាង ២២០០០លីត្រ នៅក្នុងដែនទឹកភាគខាងត្បូងនៃប្រទេស។ ប្រធានចៅក្រមនៃខេត្ត Hormuzgan របស់អ៊ីរ៉ង់ លោក Mojtaba Qahremani ត្រូវបានដកស្រង់សម្តីដោយ IRNA ដែលបានលើកឡើងថា នៅពេលរកឃើញកប៉ាល់នោះ កងកម្លាំងទ័ពជើងទឹករបស់ IRGC បានរឹបអូសយកវា...
បរទេស៖ ប្រទេសវៀតណាម នៅក្នុងថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា ខ្លួនកំពុងតែធ្វើការពិភាក្សាគ្នា ជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីសម្រេចវាសនា នាវាដឹកប្រេងមួយគ្រឿង ដែលត្រូវរឹបអូសនៅក្នុងតំបន់ឈូងសមុទ្រ បង្កឲ្យមានជម្លោះការទូតកាន់តែក្តៅ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន BARRRON’s នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទ ប្រកាន់របស់អ៊ីស្រាអែល អំពីការវាយប្រហារនាពេលថ្មីៗនេះ លើនាវាដឹកប្រេងមួយគ្រឿង ដែលគ្រប់គ្រងដោយក្រុមហ៊ុន គ្រប់គ្រងដោយអ៊ីស្រាអែល នៅសមុទ្រអារ៉ាប់ នៅឯនាយឆ្នេរសមុទ្រអូម៉ង់។ អ្នកនាំពាក្យអ៊ីរ៉ង់លោក Saeed Khatibzadeh បានធ្វើការកត់សម្គាល់ប្រឆាំងនឹង ការចោទប្រកាន់របស់អ៊ីស្រាអែល ចំពោះការចោទប្រកាន់លើអ៊ីរ៉ង់ថា បានចូលរួមក្នុងការវាយប្រហារ លើនាវាដឹកប្រេងខាងលើនេះ។ នៅនៅក្នុងនោះដែរសហរដ្ឋអាមេរិក បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារលើនាវាដឹកប្រេង ដែលគ្រប់គ្រងដោយក្រុមហ៊ុន...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា លោក Naftali Bennett នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងនៅថ្ងៃអាទិត្យនេះថា អ៊ីរ៉ង់ គឺជាអ្នកនៅពីក្រោយខ្នងនៃ ការបញ្ជាដ្រូនដែលបង្កឲ្យស្លាប់ មនុស្សនៅក្នុងការវាយប្រហារ មកលើនាវាដឹកប្រេងមួយគ្រឿង នៅឆ្នេរសមុទ្រអូម្ម៉ង់ កាលពីសប្តាហ៍មុន ។ លោក Bennett បានថ្លែងនៅឯកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា...