ព័ត៌មានអន្តរជាតិ
នាវាពិឃាតរបស់ជប៉ុន ធ្វើដំណើរចូលទៅក្នុងដែនទឹករបស់ចិន ទោះបីជាមានការព្រមាន
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា នាវាពិឃាតរបស់កងកម្លាំងស្វ័យការពារ ដែនសមុទ្ររបស់ជប៉ុនបានធ្វើដំណើរចូលទៅ ក្នុងដែនទឹករបស់ចិនជាបណ្តោះអាសន្ន ពីខេត្តស៊ីឆាង ភាគខាងកើតរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បើទោះបីជាមានការព្រមានម្តងហើយម្តងទៀត ពីនាវាចិនក៏ដោយ ។ នាវា Suzutsuki ដែលមានភារកិច្ចត្រួតពិនិត្យសមយុទ្ធយោធា របស់ចិននៅលើសមុទ្រខ្ពស់ បានរុករកចូលទៅក្នុងដែនទឹករបស់ចិនកាលពីថ្ងៃទី០៤ ខែកក្កដា នៅក្នុងចលនាដ៏កម្រមួយដោយ នាវាកងកម្លាំងស្វ័យការពារ។ ប្រភពបានឲ្យដឹងថា ទីក្រុងប៉េកាំងបានបង្ហាញពីការព្រួយបារម្ភ ដ៏ធ្ងន់ធ្ងររបស់ខ្លួនទៅកាន់ទីក្រុងតូក្យូជុំវិញឧប្បត្តិហេតុនេះ...