កីឡា
ទូតចិន៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយចិន បង្ហាញអត្ថន័យសំខាន់នៃ «នាវាមិត្តភាព» រវាងចិន-កម្ពុជា
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានឆ្លងកាត់ការត្រួតពិនិត្យ ដោយជោគជ័យ ហើយនេះ បានបង្ហាញពីអត្ថន័យសំខាន់នៃ «នាវាមិត្តភាព» រវាងចិន-កម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូង នៃប្រជាជនទាំងពីរផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា គម្រោងខាងលើនេះ មានទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា...