ព័ត៌មានអន្តរជាតិ
ចិន ជំរុញឲ្យលុបចោលការសម្រេចចិត្ត លើកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ ដោយប្រទេសមួយចំនួន
យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យប្រទេសមួយចំនួន លុបចោលការសម្រេចចិត្តរបស់ពួកគេ លើកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា វាមានសារៈសំខាន់ ជាពិសេសនៅចំណុចនេះ ដើម្បីធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃច្បាប់មិនរីកសាយភាយ។ ដោយមិនយកចិត្តទុកដាក់ចំពោះសំណួរ និងការប្រឆាំង ប្រទេសមួយចំនួនមានបំណង...